វៀតណាមនាំចេញទូរស័ព្ទឆ្លាតវៃ ជាង ២៩ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ វៀតណាមបាននាំចេញទូរស័ព្ទឆ្លាតវៃ (smartphone) ទៅក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ ២៩.១៧ពាន់លានដុល្លារអាមេរិក ក្នុងពេល ៦ខែដំបូង ឆ្នាំ២០២២ កើនឡើង ១៦.៤ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១ ។
អាមេរិកបានក្លាយជាប្រទេសទិញទូរស័ព្ទឆ្លាតវៃរបស់វៀតណាមច្រើនជាងគេ បន្ទាប់មកគឺចិន នេះបើតាមរដ្ឋបាលគយវៀតណាម។ តែការនាំចេញទូរស័ព្ទប្រភេទនេះ និងគ្រឿងបន្លាស់ ទៅអឺរ៉ុបវិញ បានធ្លាក់ចុះ ៧.៧ភាគរយ គឺបានក្នុងទំហំទឹកប្រាក់ ៣.៣ពាន់លានដុល្លារអាមេរិក។
ក្នុងពេលដូចគ្នានេះ ចំពោះទីផ្សារនាំចូលធំជាងគេលើទូរស័ព្ទឆ្លាតវៃ និងគ្រឿងបន្លាស់របស់វៀតណាមវិញ គឺកូរ៉េខាងត្បូង តម្លៃ ៥.១ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ ធៀបនឹង ៦ខែដំបូងនៃឆ្នាំ២០២១។ បន្ទាប់មកគឺចិន មានតម្លៃ ៤.២ពាន់លានដុល្លារ ធ្លាក់ចុះ ០.១ភាគរយ៕ ប្រភពពី VNexpress, ប្រែសម្រួលដោយ៖ សារ៉ាត





លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ