អាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យទីតាំងការដ្ឋានសាងសង់អគារ ណាហ្គា៣ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានអនុញ្ញាតិពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន, ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ សហការជាមួយរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះពិនិត្យទីតាំងការដ្ឋានសាងសង់អគារ ណាហ្គា៣ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ស្តីពីការបង្ហូរទឹកចេញពីការដ្ឋាន បង្ករឱ្យមានការកកស្ទះ ប្រពន្ធលូបង្ហូរទឹក នៅតាមបណ្តោយផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយពីបានពិនិត្យ និងពិភាក្សារួចមកក្រុមការងារបានណែរនាំការដ្ឋានសំណង់ដូចខាងក្រោម ៖ ១. ម្ចាស់ការដ្ឋានសំណង់ត្រូវធើ្វការស្តារប្រព័ន្ធលូនៅតាមបណ្តោយផ្លូវសុធារស និងបណ្តោយផ្លូវលំ ចំហៀងស្ថានរុស្សីជាបន្ទាន់ ។ ២. ម្ចាស់ការដ្ឋានសំណង់ត្រូវ ធ្វើអាងស្តុកទឹកដើម្បីចំរោះដីភក់ក្នុងការដ្ឋានមួយជំហ៊ានសិន មុនបូមទឹកបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ ។ ៣. ម្ចាស់ការដ្ឋានសំណង់ត្រូវពិនិត្យ និងតាមដានប្រព័ន្ធបង្ហូរទឹកលូ និងអណ្តូងលូជាប្រចាំ ក្នុងករណីមានការកកស្ទះ ត្រូវស្តារជាបន្ទាន់ ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner