ជប៉ុនបន្តរកឃើញជំងឺអុតស្វាករណីទី២

តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសពីករណីទីពីរ នៃជំងឺអុតស្វា ក្នុងប្រទេស នាថ្ងៃនេះ។

ក្រុមមន្ត្រីបាននិយាយថា អ្នកជំងឺដែលមានអាយុ ៣០ឆ្នាំមកពីបរទេស ដែលកំពុងស្នាក់នៅក្នុងទីក្រុងតូក្យូ បានធ្វើតេស្តវិជ្ជមាន នាថ្ងៃទី២៨ កក្កដា ២០២២នេះ។

ពួកគេនិយាយថា គាត់មានការឈឺក្បាល ឈឺសាច់ដុំ អស់កម្លាំង និងកន្ទួលក្នុងមាត់ ដោយអ្នកជំងឺក៏បានទៅរកកន្លែងព្យាបាលដែរ កាលពីថ្ងៃពុធ។ ការធ្វើតេស្តដោយអាជ្ញាធរក្រុងតូក្យូបានបញ្ជាក់ ពីការឆ្លងមេរោគនេះ។

មន្ត្រីថា បុរសនោះបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ហើយស្ថិតក្នុងស្ថានភាពធម្មតានៅឡើយទេ៕ ប្រភពពី The Nation, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner