គណបក្ស​ខ្មែរ​តែមួយ​ប្រកាស​គាំទ្រ​ការអនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​លើក​ទី​១០

ភ្នំពេញ​៖​គណបក្ស​ខ្មែរ​តែមួយ​បានប្រកាស​យ៉ាង​ឧឡា​រឹក​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សម័យប្រជុំ​ពេញ​អង្គ​រដ្ឋសភា​​លើក​ទី​៧​នីតិកាល​​​ទី​៦​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២២​ដែល​បាន​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​លើក​ទី​១០​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ការពារ​ពេលវេលា​ជា​មាសប្រាក់​របស់​បងប្អូន ដែល​កំពុង​ប្រកបមុខរបរ​ប្រចាំថ្ងៃ​ដើម្បី​ទ្រទ្រង់​ជីវភាព​មានបាន​ដូច​សព្វថ្ងៃ​ដោយសារ​ប្រទេសកម្ពុ​ជាមាន​សន្តិភាព​ពេញលេញ​។​គណបក្ស​នេះ​ក៏បាន​បកអាក្រាត​មុខមាត់​ពិត​របស់​ទណ្ឌិត សម រង្ស៊ី នាពេល​កន្លងទៅ​និង​ក្នុងពេល​ថ្មីៗ​នេះ​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ស្ដីពី​ការអនុម័ត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​លើក​ទី​១០​របស់​គណបក្ស​ខ្មែរ​តែមួយ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​នេះ​។​

សម័យប្រជុំ​ពេញ​អង្គ​រដ្ឋសភា​លើក​ទី​៧​នីតិកាល​ទី​៦​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២២(រូបថតរដ្ឋសភា)

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា​គណបក្ស​ខ្មែរ​តែមួយ​សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ព្រឹក​មិញ​នេះ ដែល​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ធម្ម នុ​ញ្ញ​ស្តីពី​ការស្នើសុំ​ធ្វើ​វិសោធនកម្ម មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា ១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្ម នុ​ញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​គណបក្ស​ខ្មែរ​តែមួយ បានកត់សម្គាល់​ឃើញថា ការធ្វើ​វិសោធន កម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ គឺ​ដើម្បី​ការពារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របប​រាជា​ធិ​ប តេ​យ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ តាមបែប​របប​សភានិយម និង​ការពង្រឹង​បន្ថែម​នូវ​លទ្ធិប្រជាធិបតេយ្យ មូលដ្ឋាន​ដែលមាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត និង​ម្ចាស់​អំណាច ដូច​សព្វថ្ងៃនេះ​។​

​ករណី​ឯកឧត្តម សម រង្ស៊ី បានលើកឡើង​នៅក្នុង​វេទិកា​សំឡេង​សង្គ្រោះ​ជាតិ​ស្តីពី “​ហ៊ុន សែន ប្រហារ​រដ្ឋធម្មនុញ្ញ ដើម្បី​បន្តអំណាច​ខ្លួនឯង​”​កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២២​វា​គ្រាន់​ជា​អ្នកបង្កើត​ព្រឹត្តិការណ៍​លាង​គូទ​ខ្លួនឯង​មិន​ជ្រះ​តែប៉ុណ្ណោះ​។ យើងខ្ញុំ​បាន​ចងចាំ​នូវ​ព្រឹត្តិការណ៍​ឆ្នាំ ២០០៦ យ៉ាងច្បាស់​បំផុត ដែល ឯកឧត្តម សម រង្ស៊ី បានស្នើ​សុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី ២ ភាគ​៣ មក ៥០%​បូក​១ ។​ដូច្នេះ យើងខ្ញុំ​ចោទសួរ​ថា តើ​ឯកឧត្តម សម រង្ស៊ី ចាត់ទុក​ខ្លួនឯង​បានធ្វើ រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ដែល​ឬទេ​?​។​

សម័យប្រជុំ​ពេញ​អង្គ​រដ្ឋសភា​លើក​ទី​៧​នីតិកាល​ទី​៦​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២២(រូបថតរដ្ឋសភា)

​សេចក្តីថ្លែងការណ៍​បន្ត​ថា ដើម្បី​ចូលរួមចំណែក​បន្ត​រក្សា​សន្តិភាព គណបក្ស​ខ្មែរ​តែមួយ​សូម​អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​អំណាច និង​សមាជិក​គណបក្ស​ទាំងអស់​ត្រូវ​បន្ត​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ប្រយោជន៍​ប្រជាជាតិ សង្គមជាតិ និង​ជាពិសេស​ការពារ​ពេលវេលា​ជា​មាសប្រាក់​របស់​បងប្អូន ដែល​កំពុង​ប្រកបមុខរបរ​ប្រចាំថ្ងៃ​ដើម្បី​ទ្រទ្រង់​ជីវភាព​មានបាន​ដូច​សព្វថ្ងៃ​ដោយសារ​ប្រទេស កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ​។​

​សូមបញ្ជាក់ថា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧​នីតិកាល​ទី​៦​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែកក្កដា​នេះ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី (​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ក្នុង​សំឡេង​១០៥​លើ​
១០៦​សំឡេង​។​

​សូមជម្រាបថា គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា​បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៨​ខែកក្កដា​បាន សម្រេច​អនុម័ត​ទាំងស្រុង​និង​ការបញ្ជាក់​អំពី​ធម្មនុញ្ញភាព​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា ផងដែរ​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣​ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ​ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​ដោយឡែក​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ដោយ​៖​ពល​ជ័យ​
សូមជូនសេចក្តីថ្លែងការណ៍៖


ads banner