គណបក្ស​នយោបាយនានាគាំទ្រការអនុម័តរបស់រដ្ឋសភាលើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ (Video Inside)

គណបក្សមួយចំនួន បានប្រកាសគាំទ្រទាំងស្រុងចំពោះការអនុម័តរបស់រដ្ឋសភា លើ វិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ។

គណបក្សដែលបានប្រកាសគាំទ្រនេះរួមមានគណ បក្សយុវជនកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សខ្មែរតែមួយ, គណបក្សខ្មែររួបរួមជាតិ តាមរយៈញ្ញត្តិនិងសេចក្តីថ្លែងការណ៍រៀងៗខ្លួន ច្រើនម៉ោងក្រោយរដ្ឋសភា បានអនុម័ត។

ខ្លឹមសារខ្លះរបស់គណបក្សនយោបាយដែលគាំទ្រការធ្វើវិសោធនកម្មច្បាប់ នៅ បានថ្កោលទោសនូវសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រឆាំងនឹងការធ្វើវិសោធនក​ម្មនេះ ផងទៀត។

នៅក្នុងប្រទេសកម្ពុជា គណបក្សដែលធ្វើញ្ញត្តិតវ៉ាជំទាស់ មានចំនួន៤ និងក៏មាន ក្រុមអង្គការសង្គមស៊ីវិលខ្លះផងដែរ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គនៅថ្ងៃទី២៨កក្កដា នេះ, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានបកស្រាយបញ្ជាក់រួចមកហើយជុំវិញសម្តីរិះ គន់និងការធ្វើញ្ញត្តិប្រឆាំងទាំងនោះ។

ads banner