ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២៩នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ កាន់តែកើនឡើងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដោយការ ឆ្លងបានកើនឡើងចំនួន៩ករណី បើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន ២៩នាក់ ដែលក្នុងនោះមានករណីឆ្លងនាំចូលមកពីក្រៅចំនួន ៣នាក់ ។ កម្ពុជាក្នុង រយៈពេល ១ខែ ដែលទើបរកឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៣២៥ នាក់ហើយ។

ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួល វ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។ កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់ វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូស មូល ដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២៨ កក្កដា បានកើនដល់ចំនួន ១៥លាន ១២ម៉ឺន ៣ពាន់ ៨១៧នាក់ ដែលស្មើនឹង ៩៤,៥២ភាគរយ ។

ads banner