សម្តេចតេជោ ហ៊ុន សែន ទទួលជួបគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនាថ្ងៃទី២៩កក្កដានេះ។

លោក ដុ វ៉ាន់ចៀន នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសំដែងសេចក្ដីសប្បាយរីករាយ ដែលបាន បំពេញទស្សនកិច្ច និងបានចាត់ទុកថាជាឱកាសល្អក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេស ទាំងពីរ, រណសិរ្ស និងបក្សផងដែរ។

មន្ត្រីជាន់ខ្ពស់វៀតណាមបានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ដែលបានទទួលជោគជ័យត្រចះត្រចង់ ដែលបង្ហាញពីជំនឿ ទុកចិត្តដ៏ខ្ពស់របស់ប្រជាជនកម្ពុជា, និងបានជូនពរឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាន ជោគជ័យត្រចះត្រចង់ថែមទៀត នៅក្នុងការបោះឆ្នោតទូទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៥ឆ្នាំ នៃថ្ងៃបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្ដេចតេជោបានថ្លែងសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនង ល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងរណសិរ្សទាំងពីរ ផងទៀត។

លោក ដុ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយជោគជ័យ និងមានអត្រាចាក់វ៉ាក់សាំងនាំមុខនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានលទ្ធផល ប្រសើរ ដោយបានបើកប្រទេសសាឡើងវិញ និងបានស្ដារសេដ្ឋកិច្ចជាតិ ។

ក្នុងជំនួបដដែលនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងការពេញចិត្តចំពោះស្ថិរភាព និងទំនាក់ទំនងប្រទេសទាំងពីរ ពិសេសក្នុងការដែលសម្រេចបាននូវការបោះ បង្គោលព្រំ ដែនចំនួន ៨៤ភាគរយ ហើយក្នុងជំនួបនេះទៀត នៅបានឯកភាពគ្នា នឹងជំរុញដើម្បីបន្តការ បោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រ ទេសទាំងពីរឲ្យមានសុខសន្តិភាព និងមានព្រំដែនស្ថិរភាព។

ads banner