សហរដ្ឋអាមេរិកបង្កើនវត្តមានយោធាក្នុងដែនឈូងសមុទ្ទចិនខាងត្បូង (Video Inside)
អត្ថបទដោយ៖
Apsara Net
ភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែកើនឡើងនាពេលនេះខណៈ សហរដ្ឋអាមេរិក បានបង្កើនវត្តមានយោធារបស់ខ្លួនបន្ថែមទៀតចួលក្នុងដែនឈូងសមុទ្ទចិនខាងត្បូង។ ការ បង្កើនកម្លាំងយោធានេះ ត្រូវមន្ត្រីអាមេរិកបញ្ជាក់ថាជា ការត្រៀមបង្កាការពារដំណើររបស់ ប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី បើសិនជាលោកស្រីនៅតែ ចចេសចង់ធ្វើដំណើរមកកាន់កោះតៃវ៉ាន់នារង្វង់ខែសីហា ខាងមុខនេះមែន។
លោកស្រីណានស៊ីប៉េឡូស៊ី គឺជាឥស្សរជននយោបាយកំពូលទី២របស់អាមេរិក បន្ទាប់ពីប្រធា នាធិបតីអាមេរិក។ ចិនចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកណានស៊ីប៉េឡូ ស៊ីទៅកាន់ កោះតៃវ៉ាន់ គឺជាការចង់បំបែកកោះតៃវ៉ាន់ចេញពីការគ្រប់គ្រងរបស់សាធារណរដ្ឋ ប្រជាមានិត ចិន។
លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍បន្ថែមជុំវិញព័ត៌មានដែលបារម្ភអំពីការខ្លាច ផ្ទុះសង្គ្រាម ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះដោយសារដំណើរទស្សនកិច្ចរបស់លោកស្រីណានស៊ីប៉េឡូស៊ី