បណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកយុវជនជំនាន់មុនជាយុវជននៃក្តីសង្ឃឹម មានចក្ខុវិស័យ និងមានភាពអំណត់អត់ធន (Video Inside)

អនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដឹងគុណចំពោះឥស្សរជននយោបាយដែលបានដឹកនាំប្រទេសធ្វើឱ្យមានសន្តិភាពនិងការអភិវឌ្ឍន៍បច្ចុប្បន្ន។

អតីតកាលរបស់កម្ពុជាបានធ្លាក់ក្នុងភពខ្មៅងងឹតទៅហើយក្នុងពេលដែលមាន សង្គ្រាមស៊ីវិលកើតឡើងដោយរដ្ឋប្រហារទម្លាក់អតីតព្រះប្រមុខរដ្ឋសម្តេចព្រះនរោត្តម សីហនុ តាំងពីខែមីនាឆ្នាំ១៩៧០។

សង្គ្រាមបានអូសទាញកម្ពុជាធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដោយបានសម្លាប់ខ្មែរអ្នកចេះដឹងស្ទើរតែទាំងអស់ និងធ្វើឱ្យគ្រឹះរឹងមាំរបស់ ជាតិបានធ្លាក់ក្រោមសូន្យ និងស្ទើរតែគ្មានក្តីរំពឹងថានឹងអាចស្តារបានមកវិញ នូវសន្តិភាពពិត ប្រាកដនិងការអភិវឌ្ឍន៍ដូចបច្ចុប្បន្នឡើយ បើគ្មានយុវជនតស៊ូជំនាន់នោះដែលបង្កើតក្តី សង្ឃឹម, បង្កើតនូវចក្ខុវិស័យនិងមានភាពអំណត់អត់ធនពិតប្រាកដនោះទេ។

បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍មួយទៅកាន់ក្រុមយុវជនបក្សនៃទំពាំងស្នងឫស្សី បាន លើកឡើងនូវគម្រូរបស់យុវជនជំនាន់មុនដែលគេមិនអាចបំភ្លេចនូវគុណូបការៈបានឡើយ។

សង្គ្រាមស៊ីវិលរយៈពេល២៨ឆ្នាំកើតឡើងក្នុងប្រទេសកម្ពុជា ត្រូវបានរលត់និងមានសន្តិភាព ពិតប្រាកដក្រោមយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ដែលជាចក្ខុវិស័យរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ads banner