គណបក្សខ្មែរស្រឡាញ់ជាតិប្រកាសរំលាយគណបក្សរបស់ខ្លួនចោល (Video Inside)

គណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សរបស់ខ្លួន និងអំពាវនាវឱ្យសមាជិករបស់ខ្លួនទាំងអស់ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៩កក្កដាឆ្នាំ២០២២ចុះហត្ថលេខាដោយប្រធានឈ្មោះ ជីវ កត្តា បានសរសេរថា មូលហេតុនៃការរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ គឺដោយសារការមើលឃើញការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផលប្រយោជន៍របស់ជាតិជាធំ។

លិខិតបានបន្តថា ដូច្នេះពុំមានហេតុផលណាមួយដែលគណបក្សខ្មែរស្រឡាញ់ជាតិ នៅបន្តប្រឆាំងនឹងការដឹកនាំរបស់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជាតទៅទៀតទេ។ លិខិតដដែលបានអំពាវនាវដល់សមាជិកគណៈកម្មាធិការនាយកនិងសមាជិករបស់គណបក្ស ខ្មែស្រឡាញ់ជាតិ និងអ្នកទាំងឡាយណាដែលកំពុងស្ថិតនៅក្នុងបក្សប្រឆាំង សូមនាំគ្នាចូល មករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា។

លោកជីវកត្តា គឺជាអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិដែលទទួលបានការផ្តល់សិទ្ធិធ្វើ នយោបាយសាឡើងវិញកាលពីឆ្នាំ២០១៩។

ads banner