គណបក្សនយោបាយជាច្រើនទៀតបន្តគាំទ្រការអនុម័តរដ្ឋសភា (Video Inside)

គណបក្សនយោបាយជាច្រើនទៀត បានបន្តការគាំទ្រការអនុម័តរបស់រដ្ឋសភាលើវិសោធន កម្មលើកទី១០នៃមាត្រារដ្ឋធម្មនុញ្ញ។ ខណៈដែលគណបក្សនយោបាយចំនួន៤ បានជំទាស់ នឹងការធ្វើវិសោធនកម្មនោះ, គណបក្សជាច្រើនគិតត្រឹមថ្ងៃទី២៩កក្កដានេះ បានបង្ហាញការ គាំទ្រ។

គណបក្សនយោបាយដែលបានប្រកាសគាំទ្រនោះ រួមមានគណបក្សយុវជនកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សខ្មែរតែមួយ, គណបក្សខ្មែររួបរួមជាតិ, គណបក្សហ្វិនស៊ិនប៉ិច, គណបក្សសញ្ជាតិកម្ពុជា, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្ស ឯកភាពជាតិខ្មែរ និងគណបក្សខ្មែរស្រឡាញ់ជាតិថែមទៀត តាមរយៈសេចក្តីថ្លែងការណ៍ និង ញ្ញត្តិដែលបង្ហាញជាបន្តបន្ទាប់មកនេះ។

ដោយឡែកខ្លឹមសាររបស់គណបក្សនយោបាយខ្លះ ដែលគាំទ្រការធ្វើវិសោធនកម្មច្បាប់នៅ បានថ្កោលទោសនូវសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រឆាំងនឹងការធ្វើវិសោធនកម្មនេះផងទៀត។

ads banner