ក្រសួងបរិស្ថានបើកយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តមណ្ឌលគិរី (Video Inside)

ក្រសួងបរិស្ថាន និងអង្គការដៃគូ បានបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរីដែល ជាយុទ្ធនាការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃ។ យុទ្ធនាការនេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២២ ក្រោមអធិបតីភាពរដ្ឋលេខាធិការ ក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដោយមានការចូលរួមពីរដ្ឋបាលខេត្ត អង្គការដៃគូ សិស្សា នុសិស្ស និងបងប្អូនប្រជាសហគមន៍។

ក្នុងចំណោមអង្គការជាដៃគូដែលចូលរួមក្នុងយុទ្ធនាការ រួមមានអង្គការUSAID, អង្គការ WWF អង្គការ WCS អង្គការ Bird lfe, អង្គការ Nature Life និងអង្គការ RECOFTC។

ខេត្តមណ្ឌលគិរី គឺជាខេត្តនៃគោលដៅចំនួន៦ ក្នុងចំណោមការរៀបចំនូវយុទ្ធនាការអន្ទាក់ សូន្យ។ ខេត្តដទៃទៀត គឺខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី ព្រះវិហារ និងកំពង់ធំ។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះអង្គការដៃគូ ដែលបានប្តេជ្ញាចិត្ត គាំទ្រយុទ្ធនាការអន្ទាក់សូន្យ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងបរិស្ថាន ក្នុងកិច្ចការការពារ និងអភិរក្សធន ធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ការទទួលខុសត្រូវនិងក្នុងស្មារតីភាពជាដៃគូ និងគោរពគ្នាទៅវិញទៅមក។

ads banner