លោក ជីវ កត្តា ប្រកាសលាឈប់ពីប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ 

ភ្នំពេញៈ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ ចាប់ពីថ្ងៃទី៣០ខែកក្តដា ឆ្នាំ២០២២ នេះតទៅ។ ការប្រកាសលាឈប់នេះ ត្រូវបានលោកជីវ កត្តា លើកហេតុផលថា “មូលហេតុនៃការលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ គឺ ដោយសារខ្ញុំមើលឃើញអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជា ពិសេសនៅថ្ងៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាផលប្រយោជន៍របស់ជាតិទាំងមូល”។ នេះបើយោងតាមសេចក្តីប្រកាសលាលែងរបស់លលោកជីវ កត្តា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក ជីវ កត្តា បានអំពាវនាវអំពាវនាវឲ្យបងប្អូនកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា។

សូមជម្រាបថា ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូបរបស គណបក្សខ្មែស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សរបស់ខ្លួន ចាប់ពីនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។ ការប្រកាសរំលាយនេះ ដោយដោយសារមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការការអភិវឌ្ឍ និងអនាគតរុងរឿង។

យោងតាមសេចក្តីថ្លែងការណ៍គណបក្សខ្មែស្រឡាញ់ជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា បានបញ្ជាក់ថា មូលហេតុ នៃការរំលាយគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។ ដូច្នេះពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់ សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ»។ នេះជាការបញ្ជាក់របស់គណបក្សខ្មែរស្រឡាញ់ជាតិ។

ជាមួយគ្នានេះ គណបក្សខ្មែស្រឡាញ់ជាតិ បានអំពាវនាវដល់សមាជិកគណៈ កម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែស្រឡាញ់ជាតិ ដែលកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា៕

ដោយ៖ពលជ័យ

ads banner