ថៃបន្តមានមនុស្សឆ្លងកូវីដ១៩ ជិត២ពាន់នាក់ និងស្លាប់ ៣២នាក់ទៀត ក្នុងពេល ២៤ម៉ោងចុងក្រោយ

បាងកក៖ ក្រសួងសុខាភិបាលថៃ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ពីការឆ្លងជំងឺកូវីដ១៩ ចំនួន ១៩៦២នាក់ និងស្លាប់ព្រោះជំងឺនេះ ចំនួន ៣២នាក់ទៀត ក្នុងរយៈពេល ២៤ចុងក្រោយកន្លងទៅនេះ។

បើធៀបនឹងការប្រកាសពីម្សិលមិញ មានឆ្លងថ្មី ២៤៨០នាក់ និងស្លាប់ ៣៧នាក់ មានន័យថា ធ្លាក់ចុះទាំងករណីឆ្លងថ្មី និងស្លាប់ថ្មី។
ក្នុងពេល ២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ ជាង ២ពាន់នាក់ទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យហើយ។

ចាប់តាំងពីមានកូវីដ១៩លើកដំបូង កាលពីដើមឆ្នាំ២០២០មក ថៃមានមនុស្សឆ្លងសរុប កើនដល់ ៤,៥៨៨,៥១២នាក់ហើយ ខណៈមនុស្សស្លាប់ព្រោះជំងឺនេះ កើនដល់ ៣១៣៥៩នាក៕ ប្រភពពី បាងកកប៉ុស្តិ៍ , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner