ក្រសួងយុត្តិធម៌ថ្លែងថាគេនៅមិនទាន់បានទទួលសំណើសុំពន្យល់ (Video Inside)

ក្រសួងយុត្តិធម៌ ដែលត្រៀមនឹងបន្តពន្យល់ចំពោះអ្នកទាំងឡាយណាដែលនៅឆ្ងល់ និងជំទាស់ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានថ្លែងនៅថ្ងៃទី១​ សីហានេះថា គេនៅមិនទាន់ទទួល បានសំណើពីភាគីឬក្រុមណាមួយនោះឡើយ។ យោងតាមក្រសួងយុត្តិធម៌ គេបានផ្តល់រយៈពេល៣ថ្ងៃនាដើមខែសីហានេះ សម្រាប់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ណាដែលជំទាស់ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ អាចមកទទួលការពន្យល់ និងបកស្រាយ បំភ្លឺដោយផ្ទាល់។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍

ads banner