កម្ពុជាបន្តរកមេដាយមាសបន្ថែមទៀតក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឥណ្ឌូណេស៊ី (Video Inside)

កីឡាករប៉ារ៉ាឡាំពិកកម្ពុជា រកបានមេដាយមាស២គ្រឿងហើយ ក្នុងការប្តេជ្ញាមុននេះថានឹង រកឱ្យបានយ៉ាងហោច៣គ្រឿងក្នុងការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២២ នៅទីក្រុង សូឡូ។

យោងតាមវ៉េបសាយរបស់​ Asean Para Games, កម្ពុជាបានរកមេដាយមាសបាន ចំនួន២គ្រឿង, មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿងក្នុងរយៈពេលប្រកួត ប្រមាណ ៣ថ្ងៃមកនេះ។ មេដាយមាស២គ្រឿងដែលកម្ពុជាទទួលបាន គឺលើកីឡាលោត ចម្ងាយដោយ កីឡាការីនី វិត ចន្ថា មួយគ្រឿង, និងមួយគ្រឿងទៀតបានលើក្រុមបាល់បោះ រទេះជនពិការ នារី។ ចំណែកមេដាយប្រាក់២គ្រឿង គឺមួយគ្រឿងបានលើវិញ្ញាសាហែលទឹក១០០ម៉ែត្រ និង មួយគ្រឿងទៀត បានលើការប្រណាំងរទេះជនពិការ។ ចំណែកមេដាយសំរិទ្ធ២គ្រឿង គឺបាន ទៅលើវិញ្ញាសារហែលទឹកជនពិការ​ចម្ងាយ១០០ម៉ែត្រ។

ចំណាត់ថ្នាក់គិតត្រឹមថ្ងៃទី១សីហានេះ កម្ពុជាដែលទទួលបានមេដាយសរុប៦គ្រឿង បានស្ថិត​ ក្នុងលំដាប់ទី៦ក្នុងចំណោម១១ប្រទេស ដែលនៅលើ ប្រទេសសឹង្ហបុរី, មីយ៉ាន់ម៉ា, ប្រទេស ឡាវ, ប្រទេសទីម័រឡេស្តេ និងលើប្រទេសប្រុយណេ។

ក្រុមកីឡាករប៉ារ៉ាឡាំពិកកម្ពុជា មុន នេះបានប្តេជ្ញាថានឹងរកមេដាយមាសយ៉ាងតិច៣គ្រឿង, មេដាយប្រាក់យ៉ាងហោច១០គ្រឿង និងមេដាយសំរឹទ្ធយ៉ាងហោច១៥គ្រឿងក្នុងការប្រកួត ដែលនឹងបញ្ចប់ទី៦សីហាខាងមុខនេះ។

ads banner