ប្រេងសាំងបន្ដថយចុះ (Video Inside)
តម្លៃប្រេងសាំងក្នុងប្រទេស បានបន្ដថយចុះថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតាមានតម្លៃ ៤ពាន់៧៥០ រៀលក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ ថ្ងៃមុន…ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន៥ពាន់១៥០រៀល ក្នុង១លីត្រ បានថយចុះ ចំនួន១៥០ រៀល បើ ធៀបទៅនឹងការ លក់រយៈពេល ១០ ថ្ងៃមុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាង តម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺ មានតម្លៃចំនួន ៥ពាន់ ៣៥០រៀល និងកន្លែងខ្លះតម្លៃចំនួន៥ពាន់៤០០រៀល ក្នុងមួយលីត្រ។
រាជរដ្ឋាភិបាលបានតម្លើងការចំណាយប្រាក់ជួយខាតចំនួន ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បី ជាការទប់ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។