ក្រសួងសុខាភិបាលរកឃើញការឆ្លងកូវីដថ្មី ចំនួន៤០នាក់ (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ នៅតែបន្តរកឃើញចំនួនកើនឡើង។ កាលពីថ្ងៃសៅរ៍ តួលេខ ឆ្លងមាន ៤៧នាក់, នៅថ្ងៃអាទិត្យ៣៦នាក់ និងនៅថ្ងៃច័ន្ទនេះមានចំនួន៤០នាក់។ កម្ពុជាក្នុង រយៈពេល ៣៤ថ្ងៃ ដែលបានរកឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៤៥៧នាក់ ហើយ។
ក្រសួងសុខាភិបាល បានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់ សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។ កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែ ក៏នៅមានពលរដ្ឋខ្លះនៅបន្ត ចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំង ដូស មូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ០១ សីហា បានកើនដល់ ចំ នួន ១៥លាន ១២ម៉ឺន ៩ពាន់ ៩០២នាក់ ដែលស្មើនឹង ៩៤,៥៦ភាគរយ ។