ការផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិ
ក្នុងដំណើរការបង្រួបបង្រួមជាតិ ក្រុមប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ បានផ្សព្វផ្សាយគោលនយោបាយបង្រួបបង្រួមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ធំៗទាំង៣ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេច ហ៊ុន សែន ទី១)ការធានារូបកាយ និងអាយុជីវិត ទី២)ការធានាអាជីព និងមុខរបរ និង ទី៣)ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ បានធ្វើឱ្យជ្រួតជ្រាបដល់ស្រទាប់បងប្អូនអតីតខ្មែរក្រហម។ បន្ទាប់ពីបានស្តាប់ និងជ្រួតជ្រាប អតីតមេដឹក ក៏ដូចជាកម្លាំងខ្មែរក្រហមទាំងអស់ មានការពេញចិត្ត និងអបអរសារទរយ៉ាងខ្លាំង។ កម្លាំងខ្មែរក្រហម និងគ្រួសារ បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលវិលត្រឡប់មករស់នៅក្នុងសង្គមជាតិវិញដោយក្តីរីករាយ។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្លាំងខ្មែរក្រហម #ព្រះរាជាណាចក្រកម្ពុជា #រាជរដ្ឋាភិបាល #នយោបាយឈ្នះឈ្នះ #ដំណើរការបង្រួបបង្រួមជាតិ #ការធានារូបកាយនិងអាយុជីវិត #ការធានាអាជីពនិងមុខរបរ #ការធានាកម្មសិទ្ធិនិងទ្រព្យសម្បត្ដិ #សមាហរណកម្ម