ឯកឧត្តម ហ៊ុន ម៉ាណែត ហួសចិត្តនឹងទណ្ឌិត សម រង្ស៊ី និយាយរឿងដដែលៗ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលតាំងខ្លួនជាបញ្ញវន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបឯកឧត្តមដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្រ។ ប៉ុន្តែឯកឧត្តមមានការហួសចិត្ត ដោយប៉ុន្មានម៉ោងមុននេះគាត់បានចេញមកវាយប្រហារឯកឧត្តមរឿងដដែលទៀតដោយគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ និងជាបញ្ញវន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់រួមទាំងនៅក្រៅប្រទេសដែរ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ ខែសីហានេះថា “វាជាការហួសចិត្តមួយដែលមនុស្សចាស់ម្នាក់គឺលោក សម រង្សី ដែលតាំងខ្លួនជាបញ្ញវន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ។ ខ្ញុំបានបបួលគាត់ភ្នាល់ប៉ុន្តែគាត់មិនហ៊ានភ្នាល់។ ខ្ញុំស្មានតែការវាយប្រហាររបស់លោក សម រង្សី មកលើក្មេងម្នាក់ដូចជារូបខ្ញុំពីរដងល្មមចិត្តគាត់ហើយ ប៉ុន្តែខ្ញុំមានការហួសចិត្ត ដោយប៉ុន្មានម៉ោងមុននេះគាត់បានចេញមកវាយប្រហារខ្ញុំរឿងដដែលទៀតដោយគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ និងជាបញ្ញវន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់រួមទាំងនៅក្រៅប្រទេសដែរ។ ជាការធម្មតាអ្នករៀនសូត្រ គេមិនដែលមើលងាយអ្នករៀនសូត្រផ្សេងទេ វាខុសតែគាត់ម្នាក់នេះ ដែលនិយាយគ្មានការទទួលខុសត្រូវ។ ហ៊ានថាឱ្យគេ ប៉ុន្តែមិនហ៊ានទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន។ ហេតុដូច្នេះ ខ្ញុំសុំអនុញ្ញាតបន្តិចដើម្បីបកស្រាយអំពីមូលហេតុអ្វីដែលខ្ញុំបបួលលោក សម រង្សី ភ្នាល់ (តែគាត់មិនហ៊ានភ្នាល់)?”
សូមស្តាប់ការបកស្រាយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បបួលទណ្ឌិត សម រង្ស៊ី ភ្នាល់៖ (ប្រភពវីដេអូ៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត)