កងទ័ពកម្ពុជា, វៀតណាម និងឡាវ គ្រោងធ្វើសមយុទ្ធរួមគ្នាសង្គ្រោះគ្រោះមហន្តរាយ (Video Inside)
កងទ័ពកម្ពុជា វៀតណាម និងឡាវ គ្រោងធ្វើសមយុទ្ធរួមគ្នាពីសកម្មភាពសង្គ្រោះគ្រោះមហន្ត រាយនាដើមខែកញ្ញា នៅលើទឹកដីនៃប្រទេសឡាវ ។
រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដែលជាប្រធានក្រុមការងារ សម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់និងស្ដារឡើងវិញ បានថ្លែងថាសម យុទ្ធរួមគ្នារវាងកងទ័ពទាំង៣ប្រទេសលើទឹកដីឡាវ នឹងមានរវាងពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់នៅថ្ងៃទី៣សីហាក្នុងកិច្ចប្រជុំមួយរបស់ក្រសួង ការពារជាតិថា ការធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំង៣ គឺ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ទាំងកម្លាំង និងមធ្យោបាយសម្ភារៈ សម្រាប់សង្គ្រោះគ្រប់ឧប្បទ្ទវ ហេតុនៃគ្រោះមហន្តរាយ ដែលកើតមានឡើងដោយយថាហេតុ និងដោះស្រាយរាល់បញ្ហា ប្រឈមទាំងឡាយដែល កើតមានឡើងបានទាន់ពេលវេលា។
កម្ពុជាត្រៀមនឹងបញ្ជូនកងកម្លាំងចូលរួមចំនួន៤០នាក់ ជាមួយនឹងឧបករណ៍សម្ភារៈសម្រាប់ការចូលរួមនាដើមខែខាងមុខនេះ។