កីឡាករប៉ារ៉ាឡាំពិកកម្ពុជាបន្តទទួលមេដាយមាសលើសពីការប្តេជ្ញា (Video Inside)
កីឡាករប៉ារ៉ាឡាំពិកកម្ពុជា រកបានមេដាយមាសបាន៥គ្រឿងហើយដែលជាអ្វីលើសពីការ ប្តេជ្ញាមុននេះថានឹងរកឱ្យបានយ៉ាងហោច៣គ្រឿងក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ២០២២ នៅទីក្រុងសូឡូ ឥណ្ឌូណេស៊ី។
ក្រុមកីឡាករប៉ារ៉ាឡាំពិកកម្ពុជាមុន នេះបានប្តេជ្ញាថា នឹងរកមេដាយមាសយ៉ាងតិច៣គ្រឿង, មេដាយប្រាក់យ៉ាងហោច១០គ្រឿង និងមេដាយសំរឹទ្ធ យ៉ាងហោច១៥គ្រឿងក្នុងការប្រកួត ដែលនឹងបញ្ចប់ទី៦សីហាខាងមុខនេះ។
គិតត្រឹមថ្ងៃទី ៣សីហានេះ, កម្ពុជាបានទទួលមេដាយសរុប១៥គ្រឿង ក្នុងនោះមេដាយមាស៥គ្រឿង, មេដាយប្រាក់៦គ្រឿងនិងមេដាយសំរិទ្ធ៤គ្រឿង។
បណ្តាញសង្គមជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣សីហានេះ បានថ្លែងអបអរសាទរចំពោះកីឡាការិនី២រូប ឈ្មោះ សន សាល និង ងួន រតនា ដែលទើបដណ្តើមបានមេដាយមាសឲ្យកម្ពុជានាព្រឹកថ្ងៃពុធ ទី០៣ ខែសី ហានេះបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «អបអរសាទរកីឡាការិនី ងួន រតនា ដែលទទួលបានមេដាយមាសលើវិញ្ញាសារត់ចម្ងាយ១ពាន់៥០០ម៉ែត្រប្រភទT៤៦, និង អបអរសាទរកីឡាការិនី សន សាល ដែលទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជន ប៊ូស្យា ប្រភេទពិការ BC 2 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។