ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ៤០នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើនឡើងចំនួន ១ករណីបើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះមានចំនួន ៤០នាក់ ដែល សុទ្ធជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្នុងរយៈពេល ៣៦ថ្ងៃដែលទើបរក ឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៥៣៦នាក់ហើយ។ 

ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំង ដូស ជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។ កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំង ដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ០៣ កក្កដា បានកើនដល់ចំនួន ១៥លាន ១៣ម៉ឺន ៣ពាន់ ៨៩៦នាក់ ដែលស្មើនឹង ៩៤,៥៩ភាគរយ ។

ads banner