ព្រះមហាក្សត្រខ្មែរប្រោសប្រទានសវនាការជាមួយរដ្ឋមន្ត្រីការបរទេសចិន (Video Inside)
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យព្រះបរម រាជានុញ្ញាតរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រា សាទខេមរិន្ទ ក្នុងព្រះបរមរាជវាំងនាព្រឹកថ្ងៃទី៣សីហានេះ។
លោកវ៉ាងយី ដែលជាទីប្រឹក្សា រដ្ឋរបស់សាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតក្នុងរាជធានីភ្នំពេញដើម្បីចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកវ៉ាងយី បានអញ្ជើញមក ដល់កម្ពុជាកាលពីវេលាយប់ថ្ងៃទី២សីហា។
លោករដ្ឋមន្ត្រីការបរទេសចិនវ៉ាងយី គឺជារដ្ឋមន្ត្រី ការបរទេសម្នាក់ក្នុងចំណោមឥស្សរជននយោបាយសំខាន់ក្នុងកិច្ចប្រជុំរកដំណោះស្រាយក្នុង តំបន់និងពិភពលោកនៅក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញក្នុងសប្តាហ៍នេះដែលនឹងមានការចូល រួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, រដ្ឋ មន្ត្រីការបរទេសជប៉ុន, រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និង បណ្តារដ្ឋមន្ត្រីការបរទេសមួយ ចំនួនថែមទៀត។