តុលាការធ្វើសវនាការរឿងសមរង្ស៊ីចុះហត្ថលេខាកាត់ដី៤ខេត្តឱ្យក្រុមវៀតណាមម៉ុងតាញ៉ា (Video Inside)

តុលាការបានធ្វើសវនាការជុំវិញសំណុំរឿងសមរង្ស៊ីដែលបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងមួយកាត់ទឹកដីខេត្តចំនួន៤ប្រគល់ឱ្យជនជាតិភាគតិច។ មន្ត្រីតុលាការបានឱ្យដឹងថា សវនាការកំបាំងមុខនេះ បានធ្វើកាលពីថ្ងៃទី១១សីហាឆ្នាំ២០២២ពាក់ព័ន្ធក្នុងសំណុំរឿង « ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវទឹកដីខេត្តខ្មែរចំនួន៤ គឺខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

មេធាវីដែលតុលាការបានចាត់តាំងដើម្បីការពារទណ្ឌិតសមរង្ស៊ី មាន​ចំនួន២រូប គឺឈ្មោះ លោក យ៉ុង ផានិត និងលោកស្រី ស៊ិន ស៊ីវន។ សម រង្ស៊ី ក្នុងតួនាទីជា ប្រធានអតីតគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ បានចុះហត្ថលេខាជាមួយនឹងមេក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម ឈ្មោះ កុក ស ដោយសន្យាថា នៅពេលគណបក្សរបស់ខ្លួនឈ្នះឆ្នោត, សមរង្ស៊ីនោះ នឹងផ្តល់ស្វ័យភាព និងសិទ្ធិពេញលេញឱ្យក្រុមជនជាតិម៉ុងតាញ៉ា នៅក្នុងការគ្រប់គ្រងលើខេត្តខ្មែរចំនួន៤ គឺរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។

នៅក្នុងសវនា ការនោះ ភស្ថុតាងនានាពាក់ព័ន្ធនឹងការចុះហត្ថលេខានោះ ត្រូវបានគេបង្ហាញនៅចំពោះមុខ តុលាការ ក្នុងនោះឯកសារចុះកិច្ចព្រៀងជាមួយមេដឹកនាំម៉ុងតាញ៉ា លោក កុក ស នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។ សវនាការកំបាំងមុខនេះ នឹងគ្រោងប្រកាស សាលក្រមនៅថ្ងៃទី១៣កញ្ញាឆ្នាំ២០២២។

ads banner