សម្តេចតេជោ ហ៊ុន សែន៖ ការផ្តាច់មុខសេវាប្រព័ន្ធ Internet តាមបុរី គឺជាកិច្ចសន្យាខុសឆ្គង (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការផ្តាច់មុខសេវាប្រព័ន្ធ Internet តាមបុរីនីមួយៗកន្លងមក គឺជាកិច្ចសន្យាខុសឆ្គងស្តីពីការប្រកួតប្រជែងដោយសុចរិត។ គួរបញ្ជាក់ថាសិទ្ធិផ្តាច់មុខដល់ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទនិងអ៊ីធឺណិតតាមបុរី ត្រូវបានរំលាយចោលចាប់តាំងពីថ្ងៃទី៥ សីហានោះមក។

សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្តល់ សេវាទូរស័ព្ទ និងអ៊ីធឺណិតតាមបុរីកន្លងមកនេះ បានធ្វើឱ្យពលរដ្ឋ ដែលរស់នៅក្នុងបុរីមានការក្តៅក្រហាយជុំសេវាទូរស័ព្ទ និងអ៊ិនធឺណិត ដែលខ្លះបានពោលថារស់ក្នុងបុរីទំនើប ប៉ុន្តែសេវាទូរស័ព្ទ និងសេវាអ៊ុនធឺណិតក្នុងបុរី មិនទំនើបដូចគ្នាឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១៧ សីហានេះទៀតថា សម្តេចបានបញ្ជាឱ្យរំសាយចោលនូវកិច្ចសន្យាដ៏ខុសឆ្គងនោះ។

ads banner