សម្តេចបញ្ជាក់ការរក្សាតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្ស នៃសួនដាំដើមឈើ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី១៧ សីហាឆ្នាំ២០២២នេះ ដាក់តំបន់ភ្នំតាម៉ៅ ដើម្បីឲ្យក្លាយជាតំបន់អភិរក្សនៃសួនដាំដើមឈើ និងការការពារជារៀងរហូត ។ តំបន់ភ្នំតាម៉ៅដែលមានទំហំជាង ៥០០ហិកតា បានរងនឹងភាពចម្រូងចម្រាស់រវាងការអភិ វឌ្ឍន៍ និងការរក្សាជាតំបន់អភិរក្ស។

ក្រុមធ្វើនយោបាយប្រឆាំង បានប្រើប្រាស់វិធីដែលប្រឈមនេះ ក្នុងការចង់ឆ្លៀតចំណេញនយោបាយដោយនិយាយចោទប្រកាន់ប្រើប្រាស់ទស្សនៈ លំអៀង ចង់ទម្លាក់កំហុសដាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

នៅចំពោះមុខភាពចម្រូងចម្រាស់នៃទស្សនៈនេះ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអារកាត់ លុបលិខិតបទដ្ឋានទាំងអស់ ដែលអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍភ្នំតាម៉ៅនោះ។ នៅថ្ងៃទី១៧ សីហានេះ សម្តេចបានប្រកាសបញ្ជាក់សាជាថ្មីនូវការរក្សាទុកតំបន់ភ្នំតាម៉ៅនោះជាតំបន់ អភិរក្សដែលនឹងត្រូវរៀបចំដាំដើមឈើប្រណិតជាច្រើនម៉ឺនដើមថែមទៀត។

ads banner