សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ការមិនតម្លើងថ្លៃអគ្គិសនី (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវការមិនតម្លៃថ្លៃអគ្គិសនីឡើយ ដែលការបញ្ជាក់សាជា ថ្មីនេះគឺជាការប្តេជ្ញារបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រូលលើជីវភាពប្រជាពលរដ្ឋ។
ប្រសាសន៍បញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើនៅថ្ងៃទី១៧ សីហានេះ ទន្ទឹមនឹងការដាស់តឿនដល់មន្ត្រីក្រោមបង្គាប់ត្រូវគ្រប់ឱ្យបាននូវកត្តាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាកត្តាសំខាន់នៃការទប់ស្កាត់អតិផរណាទំនិញ ក្នុងស្ថានការណ៍ដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដោយសារតែសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជុំវិញការតាមដានភាពវិវត្តន៍នៃតម្លៃប្រេងសាំងថែមទៀតផងដែរ។
វិស័យឋាមពល គឺជាវិស័យដ៏សំខាន់ចាំបាច់បំផុតដែលបំរើសេចក្តីត្រូវការរបស់ពលរដ្ឋ។ វិស័យឋាមពល បានក្លាយចំណោទចំពោះពលរដ្ឋលើសកលលោកជាពិសេសគ្រាដែលតម្លៃ ប្រេងឥន្ធនៈឡើងថ្លៃដោយសារតែវិបត្តិសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅកម្ពុជា។
វិបត្តិនៃតម្លៃប្រេងក៏នឹងអាចក្លាយជាចំណោទដ៏ធំផងទៀត ដែលវិបត្តិនេះនឹងនាំឱ្យមានក្តី បារម្ភថាអាចប៉ះពាល់ដល់តម្លៃ អគ្គិសនី ថែមទៀត។ ប៉ុន្តែប្រមុខដឹកនាំរាជរដ្ឋាភិបាល បាន បញ្ជាក់ការប្តេជ្ញាបន្តរក្សាតម្លៃអគ្គិសនីឲ្យ នៅថេរ, មិនដំឡើងថ្លៃ និងបន្ត ពិនិត្យលទ្ធភាពបញ្ចុះ ថ្លៃបន្ថែមទៀតនាពេលខាងមុខបើទោះបី ជារដ្ឋត្រូវបង់ខាតច្រើនក៏ដោយ។