សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នកសម្ភាសន៍បណ្តាញ សង្គម GN Times ចេញមុខទទួល ខុសត្រូវ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបុរសម្នាក់ដែលបានសម្ភាសន៍ជាមួយបណ្តាញ សង្គម GN Times នៅក្នុងស្រុក ត្រូវបង្ហាញមុខចំពោះអាជ្ញាធរខេត្តព្រះសីហនុ ពាក់ព័ន្ធនឹង ការផ្សាយរឿងមិនពិតមួយនៃជម្លោះដីក្នុងខេត្តព្រះសីហនុ។
យោងតាមប្រសាសន៍របស់ សម្តេចតេជោ បុរសដែលបានសម្ភាសន៍នោះ ប្រើប្រាស់អាវគណបក្សប្រជាជនកម្ពុជា ស្រែកននៀលរកការជួយពីសម្តេចតេជោ ហ៊ុន សែន និងចោទថាសមត្ថកិច្ចខេត្តព្រះសីហនុបាន បំពានលើរូបគាត់។
សម្តេចបានថ្លែងថាសេចក្តីរាយការណ៍ពីខេត្តព្រះសីហនុ បានបង្ហាញថា បុរសម្នាក់នោះគឺជាមេខ្លោងដឹកនាំពលរដ្ឋដើរកាប់ទន្ទ្រានដីរដ្ឋ ដែលជាអំពើផ្ទុយនឹងច្បាប់។ បុរសម្នាក់នោះកំពុងរត់គេចខ្លួនក្រោយកិច្ចសម្ភាសន៍របស់ខ្លួនដែលចោទប្រកាន់ដាក់លើ សមត្ថកិច្ចនោះមក។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបុរសម្នាក់នោះ ប្រញាប់បង្ហាញ ខ្លួនដើម្បីអាជ្ញាធរ សាកសួរ និងមិនត្រូវគេចខ្លួនឡើយ។