ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ២៦នាក់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋត្រូវបន្តការចាកវ៉ាក់សាំងដូសជម្រុញ និងការបង្ការការពារ៣កុំនិង៣ការពារខណៈការឆ្លងកូវីដ១៩ បានវិលត្រឡប់មកវិញក្នុងរយៈពេល៥០ កន្លងមកនេះ។ តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មាន២៦ ករណី ដែលថយចុះ១០ករណីប្រៀបធៀបនឹងម្សិលមិញ។ ប៉ុន្តែទោះមានភាពវិវត្តន៍ចុះឡើង យ៉ាងនេះក្តី, សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋត្រូវទទួលយកការចាក់វ៉ាក់ដូស ជម្រុញដូចតាមគ្រូពេទ្យបានកំណត់។

កម្ពុជាក្នុងរយៈពេល ៥០ថ្ងៃ ដែលបានរកឃើញការ ឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុប ចំនួន៩៣៦នាក់ ហើយ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៧ សីហា បានកើនដល់ចំនួន ១៥លាន ១៥ម៉ឺន ១ពាន់ ៨១៤នាក់ ដែលស្មើនឹង ៩៤,៧០ភាគរយ ។

កម្ពុជាដើម្បីការជួយបង្កាការពារពលរដ្ឋប្រឆាំងនឹងជម្ងឺកូវីដ១៩ បានទិញនិងទទួលវ៉ាក់ សាំងពីបរទេសមានប្រមាណ៧៤លានដូសហើយ។ កាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៧សីហា, វ៉ាក់សាំងចំនួន៣០ម៉ឺនដូសនៃប្រភេទ Pfizer នៃជំនួយរបស់ប្រទេសអេស្ប៉ាញ ទើបបានដឹកមកដល់ដែលជាវ៉ាក់សាំងជំនួយទ្វេភាគី។ កម្ពុជាគ្រោងនឹងធ្វើពិធី ប្រគល់និង ទទួលវ៉ាក់សាំងជំនួយនេះ វេលាព្រឹកថ្ងៃទី១៨សីហាដោយមានការអញ្ជើញចូលរួម ដ៏ខ្ពង់ ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន។

ads banner