សម្តេចតេជោបង្ហាញក្តីរីករាយការរៀបចំជោគជ័យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានសម្តេចក្តីរីករាយ និងមានមោទនភាពចំពោះឧត្តមមន្ត្រីកម្ពុជា និង កងកម្លាំងរៀបចំសន្តិសុខទាំងអស់ ដែលបានធ្វើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានប្រព្រឹត្តទៅដោយជោគជ័យ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងរាជធានីភ្នំពេញរវាងពីថ្ងៃទី៣ដល់ ៥សីហា គឺជាកិច្ចប្រជុំដែលមានសារៈសំខាន់ពាក់ព័ន្ធនឹងវាសនារបស់ពិភពលោក។ បណ្តារដ្ឋ មន្ត្រីសំខាន់ៗជាគន្លឹះនៃបញ្ហា ដូចជារដ្ឋមន្ត្រីការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសចិន, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី, អូស្ត្រាលី, ជប៉ុន, កូរ៉េខាងត្បូង និងបណ្តារដ្ឋមន្ត្រីការបរទេស មួយចំនួនថែមទៀត ដែលពេលនោះបានជួបប្រជុំជាមួយគ្នា ដើម្បីរកវិធីបន្ធូរបន្ថយស្ថានភាព តាន តឹងដែលពិភពលោកបាននិងកំពុងប្រឈមនាពេលនោះ។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ សីហានេះ បានថ្លែងការរៀបចំកិច្ចប្រជុំដ៏ជោគជ័យរបស់កម្ពុជានោះហើយ គឺជាការបើក ផ្លូវឱ្យកិច្ចប្រជុំកំពូលអាស៊ានខែវិច្ឆិកា និងកិច្ចប្រជុំកំពូលអន្តរជាតិដទៃទៀត នឹងធ្វើដំណើរតាម គន្លងដែលបានរៀបចំទុក។

ads banner