២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជាង ២២ម៉ឺននាក់ (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រទេសអាស៊ានទាំង១០ នៅតែមានតួលេខឆ្លង និងស្លាប់ដោយសារកូវីដ១៩ ជាបន្ត ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានការឆ្លងចំនួន ២២ម៉ឺន ៨៦០ករណី និងការស្លាប់ថ្មី មានចំនួន ១១៨នាក់ ។ តួលេខឆ្លងថ្ងៃនេះ មានការកើនឡើងចំនួន ៧ពាន់ ៣១៩ករណី និង ការស្លាប់ក៏មានការកើនឡើងចំនួន ១៧នាក់ផងដែរ បើប្រៀបធៀបការឆ្លងកាលពីម្សិលមិញ ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេបង្អស់នៅថ្ងៃនេះ ។ អប្សរាណិតរាយការណ៍ជុំវិញការឆ្លងក្នុងប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ