សម្តេចតេជោសែនបញ្ជាក់នូវគុណតម្លៃរប​ស់វ៉ាក់សាំងក្នុងពិធីទទួលជំនួយវ៉ាក់សាំងប្រទេស អេស្ប៉ាញ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់នូវគុណតម្លៃរបស់វ៉ាក់សាំងដែលបានធ្វើ ឱ្យកម្ពុជាចៀសផុតរួចពីសេចក្តីស្លាប់ចាប់តាំងពីខែមេសាឆ្នាំ២០២២នោះមក។ ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើក្នុងឱកាសដែលមានពិធីនិងប្រគល់នូវជំនួយវ៉ាក់សាំង កូវីដ១៩ប្រភេទ Pfizer របស់រដ្ឋាភិបាលប្រទេសអេស្ប៉ាញចំនួន៣០ម៉ឺនដូសនៅថ្ងៃទី១៨សីហា ឆ្នាំ២០២២។

កម្ពុជាដែលជាប្រទេសមិនផលិតវ៉ាក់សាំង ប៉ុន្តែបានទទួលវ៉ាក់សាំងច្រើនគ្រប់គ្រាន់ក្នុងការ ជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនជាង១៦លាននាក់ចេញរួចពីជ្រោះមរណៈនៃជម្ងឺឆ្លងកាចសាហាវនេះ បើទោះបីជាមានមនុស្សធ្លាប់បានឆ្លងជាង១៣ម៉ឺននាក់ និងមានមនុស្សស្លាប់ជាង៣ ពាន់នាក់កន្លងមកនេះក៏ដោយ។

កម្ពុជាទទួលបានវ៉ាក់សាំងសរុប ប្រមាណ ៧៤លានដូស និងកំពុងសល់នៅក្នុងឃ្លាំងប្រមាណជាង ៧លាន៦សែនដូសទៀត ដោយសារតែនយោបាយ ការបរទេសដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល។ វ៉ាក់សាំង កូវីដ១៩ប្រភេទ Pfizer របស់រដ្ឋាភិបាលប្រទេសអេស្ប៉ាញចំនួន៣០ម៉ឺនដូសនៅថ្ងៃទី១៨សីហានេះ គឺជាវ៉ាក់សាំងបន្ថែមទៀត តាមរយៈជំនួយទ្វេភាគីរវាងកម្ពុជានិងប្រទេសអេស្ប៉ាញ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងថ្ងៃទី១៨សីហាដែលមានពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំង កូវីដ១៩ពីប្រទេសអេស្ប៉ាញនេះ បានអំពាវនាវពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារនិង៣កុំ» និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ យោង តាមក្រសួងសុខាភិបាល វ៉ាក់សាំង Pfizer នៃជំនួយរបស់រដ្ឋាភិបាលអេស្ប៉ាញទាំង៣០ម៉ឺន ដូសនៃប្រទេសអេស្ប៉ាញនេះ នឹងត្រូវរក្សាទុកសម្រាប់ចាក់លើកុមារ។

ads banner