ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដាក់ប្រើប្រាស់ក្នុងខែតុលា (Video Inside)

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់មិនគិតថ្លៃរយៈពេលមួយខែក្នុង ខែតុលា ប៉ុន្តែក្តីព្រួយបារម្ភមួយចំពោះឧបសគ្គប្រឈម គឺពលរដ្ឋខ្លះនៅមិនទាន់យល់អំពីគ្រោះ ថ្នាក់ដែលអាចកើតឡើងនៅតាមដងផ្លូវដោយសារតែសកម្មភាពរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួនលោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ នៅថ្ងៃទី១៨សីហានេះថាតាម កន្លែងឆ្លងកាត់ខ្លះ, មានករណីលួចកាត់បន្លាលួសដែលជារបាំងមិនឱ្យសត្វធ្វើដំណើរឆ្លងកាត់ ថ្នល់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។

កម្ពុជាទើបតែមានផ្លូវល្បឿនលឿនទំនើបនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែល តម្រូវឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវរៀបចំពន្យល់ពលរដ្ឋបន្ថែមទៀតនូវរបៀបប្រើប្រាស់ផ្លូវដែលគេ មិនអនុញ្ញាតឱ្យមានសត្វឬមនុស្សដើរឆ្លងកាត់ឡើយតាមផ្លូវដែលមានការដាក់របាំងលួសបន្លា។ ការកាត់លួសបន្លា គឺជាប្រការដែលនាំមកនូវគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែលួស បន្លា គឺជារបាំងដែលរារាំងសត្វពាហនៈមិនឱ្យសត្វគោក្របីឆ្លងកាត់ឡើយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។

សម្តេចក្រឡាហោម ស ខេង បានដាក់បញ្ជាដល់មន្ត្រីក្រោមបង្គាប់ត្រូវអប់រំពលរដ្ឋដែល រស់ នៅក្បែរនោះ មិនត្រូវកាត់លួសបន្លានោះឡើយ។ សម្តេចក្រឡាហោម ស ខេង នៅជាមួយគ្នានោះ បានស្នើរកធ្វើលួសសំណាញ់ជារបាំងវិញ ជំនួសនឹងការដាក់លួសបន្លា ដើម្បីកិច្ចការពារសុវត្ថិភាពធ្វើចរាចរណ៍កាន់តែបានល្អនិងប្រសើរ។

ads banner