ក្រសួងសង្គមកិច្ចលើកអំពីអនាគតរៀបចំជួយថែទាំមនុស្សចាស់ (Video Inside)
អត្ថបទដោយ៖
Apsara Net
ការថែទាំរក្សាមនុស្សចាស់ មានការរៀបចំៗខុសៗគ្នានៅតាមប្រទេសនីមួយ។ ប្រទេសខ្លះ បានប្រមូលអ្នកចាស់ជរាដាក់ក្នុងមណ្ឌលថែទាំ ប៉ុន្តែនៅកម្ពុជា, គម្រោងថែទាំមនុស្សចាស់នឹង មិនយកទៅដាក់ក្នុងមណ្ឌលទេ។ តើគំរោងរបស់ក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជននៃប្រទេស កម្ពុជានឹងគ្រោងដាក់ការថែទាំមនុស្សចាស់ជរានៅទីណា? ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជននៃក្រសួងសង្គមកិច្ច លោក គុណ ជាស៊ីន បានបញ្ជាក់ប្រាប់ក្នុងសន្និសីទ កាសែតថ្ងៃទី១៨ សីហាយ៉ាងនេះ។
ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់បញ្ហាមនុស្សចាស់នេះផងដែរ, យោងតាមមន្ត្រីក្រសួងសង្គម កិច្ចដដែល, រាជរដ្ឋាភិបាលនៅបានបង្កើតសមាគមជួយមនុស្សចាស់ថែមទៀត។ តើសមាគម នោះមាននៅទីណាខ្លះ? លោក គុណ ជាស៊ីន បានបន្តប្រាប់ក្នុងសន្និសីទកាសែតថ្ងៃទី១៨សី ហានេះ។