ក្រសួងសង្គមកិច្ចបញ្ជាក់ការបន្តជួយពលរដ្ឋក្រីក្រដែលប៉ះពាល់ដោយជម្ងឺកូវីដ១៩ (Video Inside)

មន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន បានថ្លែងនៅថ្ងៃនេះថាជំនួយជួយអ្នកក្រីក្រដែល រងផលប៉ះទង្គិចនឹងវិបត្តិកូវីដ១៩ នៅតែបន្តបើទោះបីជារាជរដ្ឋាភិបាលបានជួយអស់រយៈ ពេលជាង២៥ខែកន្លងមកនេះក៏ដោយ។ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលនៃក្រសួង សង្គមកិច្ចនិងអតីតយុទ្ធជន ក្នុងសន្និសីទកាសែតថ្ងៃទី១៨សីហានេះ បានថ្លែងថាគិតចាប់តាំង ពីការជួយថ្ងៃដំបូងនោះមក រាជរដ្ឋាភិបាលបានចំណាយថវិកាជួយពលរដ្ឋក្រីក្រអស់ជាង៧៤៤ លានដុល្លារហើយ។

ស្ថានភាពកូវីដ១៩ក្នុងប្រទេសកម្ពុជា ត្រូវគេចាត់ទុកថាមានភាពធូរស្រាលជាមុនដោយកម្ពុជា បានរួចផុតពីការបាត់បង់ជីវិតមានប្រមាណ៤ខែមកហើយ ប៉ុន្តែការឆ្លងថ្មីបានកើតឡើងវិញខ្លះ ក្នុងរយៈពេល៥១ថ្ងៃកន្លងមកនេះ។ តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ថ្ងៃនេះ មាន២៣ ករណី ដែល ថយចុះ ៣ករណីប្រៀបធៀបនឹងម្សិលមិញ។ ក្នុងរយៈពេល ៥១ថ្ងៃកន្លងមកនេះ មានអ្នកឆ្លង សរុបចំនួន ៩៥៩នាក់។

ads banner