សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញព័ត៌មានវិទ្យាឆ្នាំ២០២២ ចំនួន ១១៦នាក់ បានបញ្ចប់វគ្គដោយជោគជ័យ

កំពង់ស្ពឺ៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញព័ត៌មានវិទ្យាឆ្នាំ២០២២ ចំនួន ១១៦នាក់ នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ស្ថិតនៅ ក្តាន់រយ ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបិទតាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៏ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា ពាក់ព័ន្ធភារកិច្ចចំពោះមុខ កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដោយឈរលើស្មារតី យកចិត្តទុកដាក់ ដោយបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈផ្សេងៗ ពីសំណាក់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបានដំណើរការលើការងារ កសាង ការដឹកជញ្ជូន ការជុសជុល ថែទាំ បច្ចេកទេស លើរថយន្តគ្រប់ប្រភេទ តាមទិសដៅ នៃផែនការដែលបានកំណត់ ។

របាយការណ៍បិទវគ្គដែលផ្តល់ដោយឧត្តមសេនីយ៍ត្រី កែប ច័ន្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកការងារហ្វឹកហ្វឺន បាឲ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ មានសិក្ខាកាមសរុបចំនួន ៩៧នាក់ គ្រូយោធចារ្យ ១៥នាក់ បម្រើចំនួន ១០នាក់ ។សិក្ខាកាមកពីសាលាពលទាហានសកម្ម និងបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ដោយប្រើប្រាស់រថយន្តចំនួន ១០គ្រឿង រយៈពេលសិក្សាចំនួន ៩១ថ្ងៃ សិក្សាខ្លឹមសារមេរៀនរួមមាន ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក , ដៃចង្កូត បច្ចេកទេស , អប់រំចិត្តសាស្ត្រ និងយោធារួម ។ ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសឆ្នើមចំនួន ០២រូប និទ្ទេសល្អចំនួន ១៧រូប និទ្ទេសល្អបង្គួរចំនួន ៣២រូប និទ្ទេសមធ្យមចំនួន ៤៦រូប ។ រីឯវគ្កហ្វឺនបំប៉នជំនាញព៏ត៌មានវិទ្យា មានសិក្ខាកាមសរុបចំនួន ១៩នាក់ គ្រូយោធាចារ្យ ០៤នាក់ សិក្សារយៈពេល ៩១ថ្ងៃ ។ ក្រោយបញ្ចប់វគ្គ កម្មសិក្សាការីបានប្រឡងជាប់ ១០០% ក្នុងនោះមានសិក្ខាកាមទទួលបាននិទ្ទេសឆ្នើមចំនួន ០៣រូបផងដែរ ។

ថ្លែងក្នុងពិធីបិទវគ្គនាឱកាសនោះ ឯកឧត្តម ប៉ុល ស៊ីនួន បានលើកឡើងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តចាំបាច់ដើម្បីចូលរួមចំណែកបំពេញភារកិច្ចជូនប្រទេសជាតិ និង ប្រជាជន និងបានថ្លែងកោតសរសើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានសហការជាធ្លុងមួយធ្វើឲ្យវគ្គនេះ បានបញ្ចប់ប្រកបដោយជោគជ័យ និងលទកធផលផ្លែផ្កាតាមការំពឹងទុក ។ ឯកឧត្តម ប៉ុល ស៊ីនួន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងនាមយើងជាអ្នកបើកបរ ត្រូវគិតគូរពីសុវត្ថិភាពអ្នកដទៃក៏ដូចជាសុវត្តិភាព ផ្ទាល់ខ្លួនយើងផងដែរ ។

ឯកឧត្តម ប៉ុល ស៊ីនួន បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារថែទាំសំភារៈ បច្ចេកទេសនៅតាមអង្គភាពនីមួយៗ ដើម្បីប្រប្រាស់នូវគ្រឿងបំពាក់ និង រថយន្តគ្រប់ប្រភេទអោយបានយូរអង្វែង។
ឯកឧត្តម បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចតេជោហ៊ុនសែន និង ការពារសុខសន្តិភាពដែលមាននៅក្នុងពេលបច្ចុប្បន្ននេះឱ្យបានគង់វង្សទៅថ្ងៃអនាគត និងបានផ្តាំផ្ញើដល់សិក្ខាកាម យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ទាំងអស់ ត្រូវគោរពនូវច្បាប់ លក្ខន្តិកៈកងយោធពើខេមរភូមិន្ទ និងចូលរួមអនុវត្តអោយបាន នូវរាល់បទបញ្ជា សេចក្ដីសម្រេច សេចក្តីណែនាំទាំងឡាយ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និង មេបញ្ជាការកងទ័ពជើងគោក បានដាក់ចុះ ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner