ប្រធានាធិបតីឥណ្ឌូណេស៊ីថា លោក ពូទីន និងលោក ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូល G20

ហ្សាការតា៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោក ស៊ី ជិនពីង នឹងមកចូលរួម ហើយលោក ពូទីន ក៏បានប្រាប់ខ្ញុំដែរថា គាត់នឹងមកចូលរួមផងដែរ ។

ដោយឡែកមេដឹកនាំប្រទេសធំៗ រួមទាំងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបប្រជុំគ្នានៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែវិច្ឆិកាខាងមុខនេះ ខណៈដែលឥណ្ឌូណេស៊ីក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផងដែរ។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ត្រូវបានគេមើលឃើញថា បានស្វែងរកតួនាទីជាអ្នកសម្រុះសម្រួលរវាងប្រទេសដែលមានសង្រ្គាម ហើយបានធ្វើដំណើរទៅជួបប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី។ ក្នុងសប្តាហ៍នេះ លោក វីដូដូ បាននិយាយថា ប្រទេសទាំងពីរបានទទួលយកឥណ្ឌូណេស៊ី ជា “ស្ពាននៃសន្តិភាព”៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner