កូរ៉េខាងត្បូង និងអាមេរិកសម្តែងការសោកស្តាយចំពោះកូរ៉េខាងជើងបដិសេដជំនួយសេដ្ឋកិច្ច
ក្រសួងការបរទេស បាននិយាយថា អ្នកការទូតកំពូលកូរ៉េខាងត្បូងនិងអាមេរិក បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ និងបានសម្តែងការសោកស្តាយចំពោះកូរ៉េខាងជើងដែលបដិសេធមិនទទួលការផ្តល់ជំនួយសេដ្ឋកិច្ចរបស់ទីក្រុងសេអ៊ូល ជាថ្នូរនឹងវិធានការលុបបំបាត់អាវុធនុក្លេអ៊ែរ។
លោករដ្ឋមន្ត្រីការបរទេស Park Jin និងសមភាគីអាមេរិករបស់លោក គឺអានតូនី ប្ល៊ីនកែន បានពិភាក្សាលើបញ្ហាជាច្រើន ប៉ុន្មាន ម៉ោង ក្រោយពីមានរបាយការណ៍របស់លោកស្រី គីម យ៉ូ ចុង ប្អូនស្រីរបស់មេដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានច្រាលចោលគំនិតផ្តួចផ្តើមក៏ក្លាហានរបស់លោក Yoon Suk-yeol ថា មិនសមហេតុផលទាល់តែសោះ។
ក្រសួងនោះបានបញ្ជាក់ក្នុងសេចក្តីចេញផ្សាយព័ត៌មានមួយថា ភាគីទាំង២ បានសម្តែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់លោកស្រីគីម។
ពួកគេក៏បានផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមកអំពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ ជាពិសេសនៅមុនចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមរបស់សម្ព័ន្ធមិត្តទាំង២ នៅសប្តាហ៍ក្រោយ។
ក្រសួងបានបន្ថែមមទៀតថា ពួកគេបានព្រមព្រៀងគ្នាដើម្បីបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរារាំងកូរ៉េខាងជើងពីការចាត់វិធានការបង្កហេតុនានា និងនាំប្រទេសនេះត្រឡប់ទៅរកការចរចាឡើងវិញ៕

ប្រភព៖ YNA