ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ១៧នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានការថយចុះ តិចតួច បើប្រៀបធៀបនឹងសប្តាហ៍មុន ។ កាលពីថ្ងៃសៅរ៍ តួលេខឆ្លងមាន ២២នាក់, នៅថ្ងៃ អាទិត្យ ៣២នាក់ និងនៅថ្ងៃច័ន្ទនេះមានចំនួន ១៧នាក់ នាំឲ្យតួលេខសរុបស្មើនឹង ៧១នាក់ ថយចុះ ១៤ បើប្រៀបធៀបនឹងសប្តាហ៍មុន ។

កម្ពុជាក្នុងរយៈពេល ៥៥ថ្ងៃ ដែលបានរកឃើញ ការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ១ពាន់ ៥៨ នាក់ ហើយ។ ក្រសួងសុខាភិបាល បានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។

កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២២ សីហា បានកើនដល់ ចំនួន ១៥លាន ១៥ម៉ឺន ៧ពាន់ ៥៣២នាក់ ដែលស្មើនឹង ៩៤,៧៣ភាគរយ ។

ads banner