ប្រេងសាំងកើនតម្លៃតិចតួចមកវិញក្រោយការធ្លាក់តម្លៃ (Video Inside)
តម្លៃប្រេងសាំង បានកើនឡើងមកវិញតិចតួច សម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាង មុខនេះ ក្រោយការធ្លាក់ចុះ៣ដងជាប់ៗគ្នាកន្លងមកនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការ លក់ចាប់ពីថ្ងៃទី២២ រហូតដល់ ថ្ងៃ ទី៣១ ខែសីហា ឆ្នាំ ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ ៤ពាន់៧០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បាន កើនឡើងចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ ថ្ងៃមុន… ចំណែក ប្រេងម៉ាស៊ូត មានតម្លៃចំនួន៥ពាន់១០០រៀល ក្នុង១លីត្រ ដែលមានការកើនឡើងមកវិញចំនួន ១០០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។
ដោយឡែក តម្លៃប្រេងស៊ុបពែ័រមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាង តម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ គឺ មានតម្លៃចំនួន៥ពាន់២៥០រៀល ,កន្លែងខ្លះតម្លៃចំនួន៥ពាន់៣០០រៀល និងកន្លែងខ្លះ មាន តម្លៃចំនួន៥ពាន់៣៥០រៀល ក្នុងមួយលីត្រ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុង មួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។