ប្រមុខ អ.ស.ប ទាមទារឱ្យបញ្ឈប់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស នៅថ្ងៃចន្ទសប្តាហ៍នេះ បានទាមទារឱ្យបញ្ឈប់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដោយនិយាយថា ពិភពលោកគឺស្ថិតនៅក្នុងគ្រាគ្រោះថ្នាក់បំផុត ហើយប្រទេសទាំងអស់ដែលមានអាវុធនុយក្លេអ៊ែរត្រូវតែធ្វើការប្តេជ្ញាចិត្ត ដើម្បីមិនប្រើជាលើកដំបូង ។
លោក ហ្គូធឺរែស បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា យោងតាមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញាជាតិ និងជីពីអ៊ុយក្រែន និងរុស្ស៊ីនាពេលថ្មីៗនេះ វាត្រូវតែគ្របដណ្តប់លើស្ថានភាពធ្ងន់ធ្ងរនៅឯរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហ្សាប៉ូរីសហ្ស៊ីយ៉ា នៅភាគអាគ្នេយ៍អ៊ុយក្រែន ជាទីដែលការបាញ់ផ្លោង និងប្រយុទ្ធគ្នានៅតែបន្ត ដែលបានបង្កើនការភ័យខ្លាច នៃមហន្តរាយនុយក្លេអ៊ែរ ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ទៀតថា អនាគតរបស់មនុស្សជាតិ គឺស្ថិតនៅក្នុងដៃរបស់យើង ថ្ងៃនេះ ខ្ញុំជំរុញឱ្យប្រទេសទាំងអស់ប្តេជ្ញាចិត្តឡើងវិញ ចំពោះពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយកុំព្យាយាមមកតុចរចាដើម្បីបន្ធូរបន្ថយភាពតានតឹង និងបញ្ចប់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ ដើម្បីយើងទាំងអស់គ្នា ៕ ប្រភព ៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា



