ឯកឧត្តម សាយ សំអាល់ ទទួលជួបថ្នាក់ដឹកនាំសាសនិកអុីស្លាម និងសិស្ស-និស្សិតអាហារូបករណ៍ទៅសិក្សានៅឥណ្ឌូនេសុី ម៉ាឡេស៊ី និង អេហ្ស៊ីប

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសាសនិកអុីស្លាម និងសិស្ស-និស្សិតនៃសាលាអាន់នៀកម៉ះ ចំនួន ២៧នាក់ ចូលជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ដេីម្បីជាដេីមទុន សម្រាប់សិស្ស-និស្សិត ដែលទទួលបានឱកាសទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអេហ្ស៊ីប រយៈពេល៤ឆ្នាំ នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរជូនចំពោះនិស្សិតនៃសាលាអាន់នៀកម៉ះ ដោយបានថ្លែងថា នេះជាមោទនភាពថ្មីមួយទៀតរបស់សង្គមជាតិ ដែលមាននិស្សិត ប្រកបដោយសក្កានុពល ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង និងចំណេះធ្វើ សម្រាប់ជាប្រយោជន៍ដល់ការ អភិវឌ្ឍ សមត្ថភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេស ត្រូវរៀនសូត្រពីគេ ដើម្បី យកចំណេះជំនាញមកអភិវឌ្ឍន៍អាជីព មុខរបរ និងការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត៕ ដោយ / គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner