លោក ហ្សេលេនស្គី ថា អ៊ុយក្រែននឹងដណ្តើមឧបទ្វីបគ្រីមៀពីរុស្ស៊ីវិញ ប្រសិនបើចាំបាច់

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងដណ្តើមយកទឹកដី គ្រីមៀ ពីរុស្ស៊ីមកវិញដោយប្រើកម្លាំងយោធា ប្រសិនបើចាំបាច់ និងដោយមិនពិគ្រោះយោបល់ជាមួយប្រទេសណាមួយ រួមទាំងអ្នកគាំទ្រលោកខាងលិចរបស់គៀវផងដែរ។

នៅក្នុងកិច្ចប្រជុំវេទិកាគ្រីមៀ (Crimea Platform) រៀបចំឡើងដោយអ៊ុយក្រែន ដែលជាការប្រមូលផ្តុំមេដឹកនាំប្រទេសចំនួន ៦០ និងអង្គការអន្តរជាតិដែលគាំទ្រការទាមទារអធិបតេយ្យភាពរបស់ទីក្រុងកៀវលើតំបន់គ្រីមៀ លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា អ៊ុយក្រែនមានភាពរឹងមាំ និងមានថាមពលគ្រប់គ្រាន់ ដើម្បីបង្កើតគំនិត “អ៊ុយក្រែនគ្រីមៀ” ឱ្យក្លាយជាការពិត។

លោក ហ្សេលេនស្គី បន្តថា យើងនឹងដណ្តើមឧបទ្វីបគ្រីមៀមកវិញ តាមមធ្យោបាយណាមួយ ដែលយើងចាត់ទុកថា ត្រឹមត្រូវ ដោយមិនពិគ្រោះយោបល់ជាមួយបណ្តាប្រទេសផ្សេងទៀត។ ខ្ញុំដឹងថា គ្រីមៀនៅជាមួយអ៊ុយក្រែន ហើយកំពុងរង់ចាំត្រឡប់មកយើងវិញ។ យើងត្រូវឈ្នះការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី… ដូច្នេះយើងត្រូវរំដោះគ្រីមៀ ពីការគ្រប់គ្រងរបស់រុស្ស៊ី។

គួរបញ្ជាក់ផងដែរថា ឧបទ្វីបនេះបានស្ថិតក្នុងដៃរបស់អ៊ុយក្រែនបន្ទាប់ពីការដួលរលំសហភាពសូវៀត រហូតដល់ប្រជាជនរបស់អ៊ុយក្រែនបានបោះឆ្នោតយ៉ាងច្រើនលើសលប់ ដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវបានច្រានចោលកិច្ចប្រជុំមួយចំនួន ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលមានបំណងបង្កើតគ្រីមៀឡើងវិញជាសាធារណៈរដ្ឋឯករាជ្យ ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner