រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងទេសចរណ៍មានកិត្តិយស ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហអនុតំបន់មេគង្គលើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណង ដើម្បី៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ ២០១៦-២០២៥ ជាពិសេស ផ្តោតលើផែនការស្តារទំនាក់ទំនងឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

២. ជំរុញផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ រៀបចំទិសដៅចាប់យកទីផ្សារទេសចរណ៍ចម្បងៗសម្រាប់តំបន់ និងការរួមគ្នាដោះស្រាយបញ្ហាចំពោះមុខក្នុងការស្តារវិស័យទេសចរណ៍មហាអនុតំបន់មេគង្គឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

៣.ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូងក្នុងតំបន់ឆ្នេរសមុទ្រ (Southern Tourism Corridor)។

៤. បង្កើតនូវវេទិកាផ្លាស់ប្តូររយោបល់គ្នារវាងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ ដើម្បីចែករំលែកបទពិសោធន៍ល្អៗក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈវេទិការទេសចរណ៍មេគង្គ ជាពិសេសចែករំលែកពីការអនុវត្តល្អៗរបស់កម្ពុជាដែលបានបើកវិស័យទេសចរណ៍មុនគេបង្អស់នៅក្នុងតំបន់អាស៊ាន ការដាក់ឲ្យដំណើរការយុទ្ធនាការ “ទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia 2023)” និងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAMES and ASEAN PARA GAMES ឆ្នាំ២០២៣ ផងដែរ។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner