សម្តេចក្រឡាហោម ស ខេង អំពាវនាវកិច្ចសហការពីពលរដ្ឋបង្ក្រាបអំពើជួញដូរមនុស្ស (Video Inside)

សមត្ថកិច្ចបានបង្ក្រាបអំពើជួញដូរមនុស្សបានច្រើនជាបន្តបន្ទាប់ ខណៈដែលក្រុមឧក្រិដ្ឋជន បានប្រើប្រាស់បណ្តាញទាក់ទងរបស់ខ្លួនធ្វើការបោកបញ្ជោតជនបរទេសឱ្យចូលមកធ្វើការ នៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលជិត៨ខែដើមឆ្នាំ, សមត្ថកិច្ចកម្ពុជាបានជួយសង្គ្រោះ ជនបរទេសដែលរងគ្រោះ មានចំនួន ៨៧ករណី ស្មើនឹងប្រមាណ៨៦៥នាក់ ព្រមទាំងបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការចំនួន១៧ករណី និងជនសង្ស័យមានសរុបចំនួន ៦០នាក់។ នៅថ្ងៃទី២៦សីហាឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតអំពាវនាវពលរដ្ឋជួយផ្តល់តម្រុយ និងសហការជាមួយអាជ្ញាធរដើម្បីបន្តការបង្ក្រាបអំពើជួញដូរ មនុស្សនេះបន្ថែមទៀត។ អប្សរាណិតធ្វើសេចក្ដីរាយការណ៍

ads banner