វ៉ាក់សាំង Pfizer ជិត ៣០ម៉ឺនដូស នៃជំនួយអូស្ត្រាលីបានដឹកមកដល់កម្ពុជា (Video Inside)

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Pfizer សម្រាប់កូនក្មេងជិត ៣០ម៉ឺនដូស ដែលជាជំនួយ របស់ប្រទេសអូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយនៅថ្ងៃទី២៦សីហានេះ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ក្នុងឱកាសទទួលវ៉ាក់សាំងជំនួយនេះ បានប្រាប់អ្នកសារព័ត៌មានជុំវិញជំនួញវ៉ាក់សាំងរបស់អូស្រ្តាលី។

យោងតាមលោកស្រី យក់ សម្បត្តិ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ជាង ៧៤លានដូស ហើយនៅសល់ក្នុងឃ្លាំងចំនួនជាង ៧លានដូស។

ads banner