ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកក្នុងថ្ងៃនេះមានដំណើរការល្អប្រសើរ ប៉ុន្តែមន្ទិលខ្លះក្នុងទំនាក់ទំនងក៏មានឥទ្ធិពលខ្លាំងណាស់ដែរ។ អាស្រ័យហេតុនេះសូមលោក អ្នកប្រុងប្រយ័ត្នក្នុងការចែករំលែកពត៌មាន ឬហេតុការណ៍សំខាន់ៗ។ កុំជឿជាក់ពេក ហើយ រក្សាគំលាតពីមនុស្សដែលទើបស្គាល់គ្នាថ្មីៗ។ ជាទូទៅ លោកអ្នកកំពុងស្ថិតនៅគន្លងផ្លូវដ៏ ត្រឹមត្រូវណាស់ អ្វីដែលត្រូវធ្វើគឺការពិនិត្យពិន័យបន្ថែមមុនការសម្រេចចិត្តនានា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះរាល់ការងារគ្រប់បែបយ៉ាងមានដំណើរ ការទៅដោយរលូន។ លោកអ្នកអាចជួបនឹងលាភធំ ប៉ុន្តែអ្នកក៏ត្រូវពុះពារណាស់ផងដែរ។ ប្រហែលជាអ្នកមិនអាចពឹងពាក់អាស្រ័យលើអ្នកដទៃមានទេ ហេតុនេះហើយភាពហត់ នឿយនឹងកើតមានច្រើន។ សូមបន្តការងាររបស់ខ្លួន ប្រកបទៅដោយការទទួលខុសត្រូវ ហើយបោះបង់ចោលការសម្រាកក្នុងរយៈពេលយូរ។ លើសពីនេះ លោកអ្នកក៏មិនគួរបោះ បង់ផែនការ ដោយរំពឹងលទ្ធផលឆាប់រហ័សនោះដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះ លោកអ្នកអាចជួបនូវលាភដែល មិនបានរំពឹងទុក។ លាភសំណាងនេះ នឹងនាំមកដោយសារទំនាក់ទំនងចាស់។ ចំពោះអាជីព​វិញ លោកអ្នកអាចបំពេញរាល់ក្តីស្រមៃទាំងតូចធំ ដោយគ្មានផលជំទាស់នោះទេ ដូច្នេះក្នុង ពេលនេះ លោកអ្នកមិនចាំបាច់ត្រូវរងចាំឳកាសបន្តទៀតទេ។ សូមបំពេញកិច្ចការងារនោះ ទៅតាមបំណងប្រាថ្នា។ ព្យាយាមប្រមូលផ្តុំអារម្មណ៍ ហើយប្រើប្រាស់ពេលវេលាអោយបាន សមគួរ។ កុំពាក់ព័ន្ធនឹងដើមចុង ឬសូម្បីតែរឿងរ៉ាវរបស់អ្នកដទៃ។ ព្យាយាមរក្សាភាពស្ងៀម ស្ងាត់ ហើយបំពេញកាតព្វកិច្ចប៉ុណ្ណោះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយនៅក្នុងពេលនេះរំពឹងថា ទទួលបានផ្លែផ្កាគួរជាទីមោទនក្រៃលែង។ លោកអ្នកមិនចាំបាច់ត្រូវភ័យព្រួយទៅលើ អស្ថេរភាពក្នុងការអនុវត្តការងារ និងសូម្បីតែកំរិតហិរញ្ញវត្ថុ។ ការបណ្តាក់ទុនលើអាជីវកកម្ម ថ្មី ការបើកហាង និងការលក់ចេញទិញចូលទទួលបានផលចំណេញច្រើន។ ក្រៅពីនេះ លោកអ្នកមានសមត្ថភាពផ្លាស់ប្តូររាល់ភាពអវិជ្ជមាន ហើយកែប្រែវាទៅរកភាពល្អប្រសើរ បានដោយមិនចាំបាច់ស្នើសុំជំនួយនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកកុំទាន់ធ្វើការផ្លាស់ប្តូរការងារ ឬទីកន្លែង ការងារក្នុងពេលនេះ ពីព្រោះផលល្អប្រសើរហាក់មានតិចណាស់។ លោកអ្នកអាចងាយរង គ្រោះក្នុងការស្តារឡើងវិញនូវស្ងេរភាពការងារ ដែលនេះប្រហែលជាមិនមែនជាផ្លូវត្រឹម ត្រូវសម្រាប់ពេលនេះទេ។ សូមប្រើប្រាស់ពត៌មានដែលអ្នកទទួលបាន ប្រើប្រាស់ពេលវេលា ដែលមានដោះស្រាយបញ្ហាតូចតាចទាំងឡាយ ដែលអាចបង្កជាបញ្ហាធំ។ មិនត្រូវប្រថុយ ប្រថានរាល់ហេតុការណ៍ណាមួយឡើយ គួរស្នើសុំជំនួយ ពីព្រោះមនុស្សដែលនៅក្បែរ លោកអ្នកនឹងអាចជួយយកអាសារអ្នកបាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើការសាក់ល្បង ការផ្លាស់ប្តូរ និងការស្តារឡើងវិញនូវអស្ថេរភាពក្នុងដំណើរអនុវត្តការងារកន្លងមក។ លោក អ្នកអាចនឹងជួបនូវឳកាសដើម្បីអភិវឌ្ឍការងារក៏ច្រើនផងដែរ ដូច្នេះសូមកុំព្រួយបារម្ភ ផ្តោត ការយកចិត្តទុកដាក់លើការងារ ហើយជ្រើសរើសការងារជាអាទិភាពមកបំពេញអោយបាន រួសរាន់។ កុំចូលរួមក្នុងការប្រជុំដែលមិនចាំបាច់ ពីព្រោះលោកអ្នកក៏កំពុងស្ថិតក្រោមការ មើលបំណាំខ្លះពីមនុស្សនៅកន្លែងការងាររួមគ្នា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងមានអំណោយផលល្អបំផុត សម្រាប់លោកអ្នកដែលប្រកបរបរអាជីវកម្ម ផលចំណេញកើនឡើងទ្វេរដង។ រាល់ឧបសគ្គ ដែលធ្លាប់កើតឡើង ហើយរំខានគោលដៅរបស់អ្នកនឹងបាត់បង់ទៅពីផ្លូវដែលអ្នកដើរ។ ចំណែកលោកអ្នកដែលធ្វើការក្នុងការិយាល័យក៏មិនចាំបាច់ត្រូវចំណាយពេលវេលាច្រើនក្នុងការងារនោះដែរ ដោយសាររាល់ការងារទាំងអស់នឹងអាចសម្រេចទៅបានដោយងាយ ស្រួល និងមានស្ថេរភាពបំផុត។ ចំណែកពាក្យសំដីរបស់អ្នកក៏ទទួលបានការគាំទ្រខ្ពស់ ដូច្នេះ សូមប្រើប្រាស់ឳកាសនេះ ដើម្បីពិភាក្សា ចរចាលើការងារសំខាន់ និងគម្រោងអនាគត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាពេលវេលាដ៏អាក្រក់ទាក់ទងនឹងទំនាក់ទំនង ដូច្នេះ សូមព្យាយាមរៀបចំផែនការការងាររបស់អ្នកឲ្យបានត្រឹមត្រូវ ហើយមិនគួរចូលរួមក្នុងការ ចរចា និងការប្រជុំសំខាន់នោះទេ។ ឬយ៉ាងហោចណាស់ មិនគួរបញ្ចេញគំនិតយោបល់អ្វី ឡើយពីព្រោះគោលបំណងរបស់អ្នកមិនអាចទទួលបានការទទួលស្គាល់នោះទេ។ ដោយ ឡែក ប្រសិនបើអ្នកនឹងជួបផលលំបាក សូមព្យាយាមស្នើសុំជំនួយពីមនុស្សនៅក្បែរខ្លួនដែល គួរទុកចិត្ត។ ក្រៅពីនេះ សូមកុំសម្តែងការខកចិត្ត និងភាពបរាជ័យក្នុងកន្លែងការងារ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការចុះហត្ថលេខា ការធ្វើកិច្ចព្រមព្រៀង ឬការ សន្យានានានៅក្នុងអាជីពនាពេលនេះ នឹងអាចធ្វើទៅបានដោយរលូន និងប្រកបទៅដោយ ភាពត្រឹមត្រូវ។ លោកអ្នកជាបុគ្គលិក នឹងទទួលបានការយកចិត្តទុកដាក់ពីចៅហ្វាយនាយ ហើយឳកាសនែការតម្លើងប្រាក់ឧបត្ថម្ភ និងការតម្លើងឋានៈក៏រំពឹងថានឹងកើតឡើងក្នុងពេល នេះផងដែរ។ សំណាងទាំងអស់នេះ គឺតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមករបស់ អ្នក។ ក្រៅពីនេះ លោកអ្នកទទួលបានការយល់ដឹង និងការដោះស្រាយបញ្ហាបានល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយរបស់អ្នកនឹងដំណើរការទៅ ដោយរលូន។ សូមលោកអ្នកកុំព្រួយបារម្ភ ចូរបំពេញកិច្ចការងារ ឬបំណងប្រាថ្នារបស់ខ្លួន ចុះ ពីព្រោះបញ្ហាមួយចំនួនដែលអាចកើតឡើងមិនអាចរំខានដំណើររបស់អ្នកបានទេ។ លើសពីនេះ លោកអ្នកប្រហែលមិនគួររំពឹងពីចំណូល ឬការទទួលបានអំណោយ ការតម្លើងឋានៈតួនាទីទេ ពីព្រោះពេលវេលាមិនទាន់បានមកដល់នៅឡើយ។ អ្វីដែលសំខាន់ សូមបន្តអនុវត្តការងារដែលមាននៅក្នុងដៃសិន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរក្នុងការសម្រេចចិត្ត លើការងារធំ ឬការចុះហត្ថលេខានោះទេ ពីព្រោះភាពខុសឆ្គងមានកំរិតខ្ពស់។ លោកអ្នកគួរ ភ្ជាប់សកម្មភាពការងារជាមួយនឹងល្បឿនដដែល ហើយព្យាយាមធ្វើការងារនោះជាជាងចាប់ យកការងារថ្មី ឬបង្កើតស្ថានភាពអាជីពថ្មី។ ព្យាយាមកំណត់ភាពចាំបាច់ ជាជាងប្រមូលយក ការងារច្រើនមកគរនៅលើតុ។ ក្រៅពីនេះ ប្រហែលជាលោកអ្នកមិនគួររំពឹងពីជំនួយ និងការយកចិត្តទុកដាក់ពីមនុស្សនៅក្បែរខ្លួនដែរ ពីព្រោះទំនាក់ទំនងនៅក្នុងពេលនេះមិន សូវល្អនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់ទំនាក់ទំនងក្នុងការងារនាពេលនេះមានដំណើរ ការល្អប្រសើរបំផុត អ្នកក៏អាចប្រើប្រាស់ទំនាក់ទំនងនេះ ដើម្បីទាញយកផលចំណេញ សម្រាប់អាជីពបានច្រើនផងដែរ។ ស្របពេលេជាមួយគ្នានេះ សូមមានភាពរួសរាន់ ប្រើ ប្រាស់ពេលវេលាដោយសន្សំសំចៃ ហើយកុំទាន់បោះបង់ការងារមុនទទួលបានផលសម្រេច ជាក់ស្តែង។ ដោយឡែក លោកអ្នកនឹងទទួលបានលទ្ធភាពពេញលេញនៅក្នុងការដោះ ស្រាយបញ្ហាប្រមូលផ្តុំចាស់ថ្មីនានានៅក្នុងអាជីព និងទំនាក់ទំនងផ្ទាល់ខ្លួនបានល្អ។

ចំណាំៈ

ឆ្នាំទាំង៣ ថោះ មមី វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អក្នុងការចុះកិច្ចព្រមព្រៀង និងការសាកល្បងលើកិច្ចការងារ និងអាជីវកម្មថ្មីៗ។ លាភសំណាង និងឳកាសក៏មានច្រើន ផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner