សម្តេចតេជោឯកភាពជំរុញទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានជួបជាមួយក្រុមសមាជិកសភាអាមរិក ដោយ បញ្ជាក់ការប្តេជ្ញាជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅ វិញទៅមក។

មន្ត្រីជំនួយការលោក អ៊ាង សុផល្លែត បានថ្លែងថាប្រសាសន៍បញ្ជាក់ការប្តេជ្ញា របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើនាថ្ងៃទី២៩ សីហា នៅវិមានរដ្ឋាភិបាល ក្នុងឳកាសទទួល ជួបក្រុមសមាជិកសភាអាមេរិក ដឹកនាំដោយលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) នៃតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់។ ក្រុមសមាជិក សភាអាមេរិក ដែលសម្តេចបានជួបពិភាក្សានោះ ក៏រួមមានអ្នកតំណាងរាស្ត្រគណបក្ស ប្ជា ធិបតេយ្យអាមេរិក មកពីរដ្ឋថិនណឹស៊ីផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង ឯកភាពជាមួយសមាជិកសភាអាមេរិក ដោយបញ្ជាក់ថា «យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាស ដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង» ។

លោកជំទាវ អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍ។

លោកជំទាវ អេលីហ្សាបេត បានថ្លែងថាដំណើរទស្សនកិច្ចរបស់លោកជំទាវ និងប្រតិភូនា ពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈ សក្ដា នុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

សម្ដេចតេជោ ហ៊ុន សែន បានរៀបប្រាប់គណៈប្រតិភូអាមេរិក អំពីប្រវត្តិរបស់កម្ពុជា ក៏ដូច ជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពលើការពង្រឹងវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ។

យោងតាមរបាយការណ៍របស់ការិយាល័យជំរឿនអាមេរិក ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានទំហំ២ពាន់៩១៦លានដុល្លារ ដែលមានកំ ណើន ប្រមាណ៤៨%។

ads banner