យុទ្ធនាការរៀបចំតំបន់រមណីយដ្ឋានអង្គរឈានដល់រយៈពេល១១ថ្ងៃ (Video Inside)

យុទ្ធនាការរៀបចំការពារតំបន់រមណីយដ្ឋានអង្គរ បានប្រព្រឹត្តទៅរយៈពេល១១ថ្ងៃហើយ។ យុទ្ធនាការនេះ បានកំណត់រយៈពេល១៥ ដែលនឹងចប់នៅថ្ងៃទី២កញ្ញាឆ្នាំ២០២២។ យោង មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមថ្ងៃទី២៨ សីហា ទីតាំងដែលបាន រៀបចំសំអាតសម្រាប់ពលរដ្ឋត្រៀមទៅរស់នៅលើដីថ្មីក្នុងស្រុកបន្ទាយស្រី មានទំហំដល់៩៥ ហិកតាហើយ។ ខណៈការស្ថាបនាផ្លូវជូនពលរដ្ឋក្នុងតំបន់ថ្មីនោះ បានជាង១៦ភាគរយ។

តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុង «សាន់តាហ្វេ» សហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ ក្នុងន័យនេះ តំបន់ការពារបេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធណាមួយឡើយ។

បើសិនជាតំបន់ការពារនេះ ត្រូវបានគេបំពាននិងមិនមានចំណាត់ការពីអាជ្ញាធរនោះទេ, ប្រាសាទអង្គររបស់ កម្ពុជានឹងអាចប្រឈមនឹងការត្រូវដកចេញ ពីសម្បត្តិអង្គការយូណេស្កូវិញ។

យោងតាមអង្គការបេតិកភណ្ឌពិភពលោក សម្បត្តិបេតិកភណ្ឌពិភពលោកយ៉ាងហោចចំនួន បីមកហើយ ដែលធ្លាប់ត្រូវលុបចេញពីបញ្ជីបេតិកភណ្ឌពិភពលោកតែសារតែមិនគោរពតាម គោលការណ៍របស់អង្គការយូណេស្កូ។ សម្បត្តិបេតិកភណ្ឌទាំង៣នោះរួមមានជម្រកសត្វព្រៃ អូរីកស៍ Oryx នៅប្រទេសអូម៉ង់, ជ្រលង «ដ្រេសដិន អែលប៊ី« Dresden Elbe ក្នុងប្រទេស អាល្លឺម៉ង់ និងទីក្រុង «លីវើភូល ម៉ារីថែម មើខិនថាយល៍» Liverpool Maritime Mercantile ក្នុង ចក្រភពអង់គ្លេស។

ads banner